Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមសន្និសីទកំពូលលើកទី១៦ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នៅអង់តាណាណារីវ៉ូ សប្តាហ៍ក្រោយ

18-11-2016 13:51

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជេីញទៅចូលរួមក្នុងសន្និសីទកំពូលលើកទី១៦ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នៅទីក្រុងអង់តាណាណារីវ៉ូ សាធារណរដ្ឋម៉ាដាហ្គាស្កា នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ចុងសប្តាហ៍ក្រោយនេះ។ នេះបេីតាមការប្រកាសរបស់ក្រសួងការបរទេស។

សន្និសីទកំពូលលើកទី១៦ នៃប្រទេសនិយាយភាសាបារាំង នឹងធ្វេីឡេីងក្រោមប្រធានបទ «កំណើនដែលមានការចែករំលែក និងការអភិវឌ្ឍដែលមានការទទួលខុសត្រូវ៖ លក្ខខណ្ឌសម្រាប់ស្ថិរភាពពិភពលោក និងក្នុងប្រទេសហ្រ្វង់កូហ្វូន» ក្នុងគោលបំណងការពារនូវភាពសម្បូរបែប បរិស្ថាន បេតិកភណ្ឌ ជំរុញបច្ចេកវិទ្យាថ្មី និងចូលរួមចំណែកដល់ការអភិវឌ្ឍមនុស្សជាតិ ប្រកបដោយចីរភាព។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ជាព្រះស្ថាបនិកអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មួយព្រះអង្គដែរ ដែលត្រូវបានបង្កេីតឡើងនៅឆ្នាំ១៩៧០។ បច្ចុប្បន្ន អង្គការនេះមានប្រទេសជាសមាជិកចំនួន ៨០ ជាប្រទេសដែលប្រើភាសាបារាំង ស្មើនឹងប្រជាជនសរុប ៨៩០លាននាក់៕

សូមអានសេចក្ដីប្រកាសរបស់ក្រសួងការបរទេស ដូចខាងក្រោម៖