Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីនគរបាលខេត្តមណ្ឌលគិរីម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ ទាញកាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួនឯង

18-11-2016 11:53

(មណ្ឌលគិរី)៖​ មន្រ្តីនគរបាលខេត្តមណ្ឌគិរីម្នាក់បានដាច់ចិត្តធ្វេីបាញ់សម្លាប់ខ្លួន​ឯង​ដោយសារតែមានជំងឺ​ប្រចាំកាយយូរពេក នៅវេលាទៀបភ្លឺ​វេលាម៉ោង៤៖០០នាទីថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៦ ដោយជនរងគ្រោះបាញ់ ពីមាត់ខាងឆ្វេងធ្លាយទៅក្បាលខាងក្រោយស្លាប់ភ្លៀមៗ តែម្ដង​ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ករណី​នេះកេីតនៅភូមិ ស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា​ ដែលជនរងគ្រោះរូបនេះមានឈ្មោះផុន ម៉ៅ មានអាយុ៤០ឆ្នាំ ជាជនជាតិព្នង និងមានមុខងារជាមន្ត្រីនគរបាលរដ្ឋបាលឃុំស្រែព្រះ។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយ​បាញ់សម្លាប់​ខ្លូនឯងមែន និងបានប្រគល់សពទៅអោយក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យ​តាមប្រពៃណី៕