(កំពង់ស្ពឺ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាន​អញ្ជើញបងប្អូនអតីតយុទ្ធជនចំនួន២០គ្រួសារ មកទទួលអំណោយក្នុងរំលឹកថ្ងៃកំណើត កងយុទ្ធពលខេមរភូមិន្នលើកទី ៦៣ និងទិវាបុណ្យឯក​ជាតិ​ (០៩ វិច្ឆិកា ១៩៥៣-​ ០៩ វិច្ឆិកា​ ២០១៦)​ ព្រឹកថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០១៦​ ដែលពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី​ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ក្នុងនោះក៏មានការចូលរួមពី ​លោក​មេបញ្ជាការរង លោប្រធានមន្ទី អនុប្រធានមន្ទី ការិយាល័យ​ លោកមេបញ្ជការមូលដ្ឋាន​ ក្រុង-ស្រុក សា្នក់ការ សរុប​១៧០នាក់​​។

​លោកវរសេនីយ៍ឯក ​ចាន់ ដា មេបញ្ជាការ​រង​ និងជានាយសេនាធិការ​ បានអានសារជូនពរ​ របស់​​នាយឧត្តមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គមេបញ្ជា​ នៃកងយោធពលខេមរភូមិន្ទ​ ផ្ញើ​ជូន​ នាយទាហាន​ នាយទាហានរង​ និង​ពលទាហាន​ ។

​លោកឧត្តមសេនីយ៍​ត្រី​ ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ បានមានមតិសំណេះសំណាល​ដោយលើកយកសារសំខាន់ៗ​ របស់​នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តាំផ្ញើសួរសុខទុក្ខចំពោះ នាយទាហាន នាយទាហានរង គ្រប់អង្គភាពនៃកងយោធពលខេមរភូមិន្ន។ ​

លោកមេបញ្ជាការ បានលើកឡើង​ថា ដោយសារតែបងប្អូនជាអតីតយុទ្ធជននេះ ហើយដែលបានបូជាសាច់ស្រស់ ឈាមស្រស់ បានធ្វើប្រទេសជាតិ បានសុខសន្តិភាព មកដល់សព្វថ្ងៃ ​ដោយមើលឃើញពីគុណបំណាច់ចំពោះ ការងារការពារជាតិកន្លងមក ទើបនៅថ្ងៃនេះជាថ្ងៃនៃការរំលឹកកំណើត កងយុទ្ធពលខេមរភូមិន្ន ទើបបានអញ្ជើញ បងប្អូនមកជួបជុំគ្នា និងបានផ្តល់នៅអំណោយជូន ក្នុងបំណងបង្ហាញពីការដឹងគុណចំពោះអតីតយុទ្ធទាំងអស់ដែរ។

​អំណោយសម្រាប់គ្រួសារអតីយុទ្ធជនមានមកពីកងរាជអាវុធហត្ថ និងយោធាចំនួន២០គ្រួសារ ដែលក្នុងមួយៗគ្រួសារទទួលបាន អង្ករ១បាវ ថវិកា៥០,០០០រៀល មី១កេះ ត្រីខ១០កំប៉ុង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ សារ៉ុង​៕