(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ិនធឺណិត TODAY ISP បានបន្តការផ្តល់ជូនអ៊ិនធឺណិតអ៊ុបទិក ដល់វិទ្យាល័យនានាក្នុងរាជធានី ដោយជ្រើសរើសតាមរយៈការចុច Like គាំទ្រលើ Facebook។

លោកអ្នកក៏អាចចូលរួមបាន ដោយចូលទៅក្នុង Facebook Page: http://facebook.com/todayispkh។ កន្លងមកក្រុមហ៊ុនបានភ្ជាប់អ៊ិនធឺណិតឥតគិតថ្លៃជូន វិទ្យាល័យទួលស្វាយព្រៃ និងវិទ្យាល័យសន្ធម៉ុក ដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើន។

បច្ចុប្បន្នតម្រូវការប្រព័ន្ធអ៊ិនធឺណិត មានការកើនឡើង មិនថាសម្រាប់ការកំសាន្ត កិច្ចការជំនួញ ឬការសិក្សារស្រាវជ្រាវនោះទេ។ ប្រព័ន្ធអ៊ិនធឺណិតល្អ នឹងជួយឲ្យលោកគ្រូអ្នកគ្រូ អាចស្វែងរកឯកសារបង្រៀន និងចំណេះដឹងថ្មីៗ ពីជុំវិញពិភពលោកបានទាន់ពេលវេលា។

សូមបញ្ជាក់ថាក្រុមហ៊ុន បានយកចិត្តទុកដាក់ខ្ពស់ លើបណ្តាញអ៊ុបទិកក្រោមដី ព្រមទាំងផ្តល់ជូនល្បឿនគ្រប់ចំនួន។ ក្នុងឱកាសចូលឆ្នាំសកលនេះ គ្រប់ក្រុមហ៊ុន សហគ្រាស អង្គការ ដែលភ្ជាប់អ៊ិនធឺណិតជាមួយកញ្ចប់ប្រូម៉ូនសិននេះ នឹងទទួលបានល្បឿនទ្វេដង។

គម្រោងទី១ គឺល្បឿន 10Mbps តម្លៃ $119 និង គម្រោងទី២ ល្បឿន 16Mbps តម្លៃ $159។ អតិថិជននឹងមិនតម្រូវឲ្យបង់ថ្លៃតភ្ជាប់ ថ្លៃឧបករណ៍អ៊ុបទិក ឬខ្សែអ៊ុបទិកនោះទេ។ ព័ត៌មានលម្អិតសូមទាក់ទងមកកាន់ 087 21 55 77 ឬ 023 21 55 77 ឬ ចូលទៅក្នុងវិបសាយផ្ទាល់ www.today.com.kh