(ភ្នំពេញ)៖ ភាពជោគជ័យនៃបុរី The Flora កាន់តែបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីទទួលបាន ការគាំទ្រខ្ពស់ពីអតិថិជន កន្លងមកនេះ នៅថ្ងៃទី១៨ វិច្ឆិកានេះ បុរី ឌឹ ផ្លរ៉ា បានចាប់ផ្ដើមបុកគ្រឹះ នូវគម្រោងថ្មីទី២ គឺឌឹផ្លរ៉ា វើ ប៊ី ណា ដែលប្រកបដោយភាពល្អឥតខ្ចោះ ទាំងគុណភាព ទាំងតម្លៃ ពិសេសការរចនាបែបទំនើប ទាន់សម័យ ជាមួយនិងគោលការណ៍ថ្មី ងាយស្រួល ក្នុងការក្លាយជា ម្ចាស់គេហដ្ឋាន តាមសេចក្ដីប្រាថា្ន ដោយគ្មានប្រាក់កក់ និងការប្រាក់០% ដោយបង់តែតម្លៃ ៥៧១ដុល្លារ ក្នុងមួយខែតែប៉ុណ្ណោះ ។
គម្រោងទី២នេះ មានប្រភេទផ្ទះ វីឡាភ្លោះ (Twin-B), វីឡាកូនកាត់ LH-1 (២ជាន់), វីឡាកូនកាត់ LH-2 (៣ជាន់), ផ្ទះល្វែងអាជីវកម្ម Shop House ដែលបានប្រកាសបើកលក់ កាលពីចុងខែតុលា ឆ្នាំ២០១៦ ដោយគ្រាន់តែប្រកាសលក់ភ្លាម អតិថិជនជាច្រើន ធ្វើការកក់ភ្លាមៗ ដោយមិនស្ទាក់ស្ទើរឡើយ ព្រោះខ្លាចទិញមិនទាន់ ដូចកាលពី គម្រោងទី១ ដែលប្រភេទផ្ទះវីឡាកូនកាត់ដ៏ប្រណិតនៃ LH1 និងLH2 ត្រូវបានអតិថិជនទិញទាំង១០០%តែម្តង ដោយគ្រាន់តែប្រកាសក្នុងរយៈពេលខ្លីសោះ ដែលនេះបង្ហាញពីទំនុកចិត្ដខ្ពស់របស់អតិថិជន។
ទន្ទឹមនឹងនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ គម្រោងទី២ដ៏ប្រណិតមួយនេះ ក៏បានប្រារព្ធពិធីក្រុងពាលីផងដែរ មុននឹងដំណើរការចាក់គ្រឹះ នៅថ្ងៃនេះ ហើយគម្រោង ឌឹផ្លរ៉ា វើ ប៊ី ណានេះ នឹងបញ្ចប់នូវការសាងសង់ជាស្ថានពរនៅឆ្នាំ ២០១៨។
គួរបញ្ជាក់ថា គម្រោង ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិកតា ដែលនៅចម្ងាយ ប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ និង ជាតំបន់ឆ្លងកាត់ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ។
ជាងនេះទៅទៀត គម្រោង ឌឹផ្លរ៉ា បានផ្តល់ជូនអតិថិជននូវប្រណិតភាពនៃគេហដ្ឋាន ភាពងាយស្រួល និងទំនុកចិត្តទៅលើការ ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ បែកចែកចំណតរថយន្ត ចំណីផ្លូវផ្សេងៗពីគ្នា មានសួនច្បារសាធារណៈ ក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗមានទំហំរហូតដល់ទៅ ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះបង្ហាញពីលក្ខណៈ ទំនើប និង ប្រណិតភាពរបស់ គម្រោង ឌឹ ផ្លរ៉ា។
ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ (010/087) 366 886, 011 67 67 26/ 011 76 76 10/ 011 67 67 38/ 061 77 67 67/ 088 57 57 888៕
គេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/boreytheflora