សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមជួបសំណេះសំណាលជាមួយមន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង
18-11-2016 09:43
(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖៤០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងចាប់ផ្តើមជួបសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង។
មុននឹងអញ្ជើញមកជួបសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្ស នៅសាលារៀនជាច្រើនកន្លែង នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបើកយុទ្ធនាការចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ចាប់ពីខែសីហា ឆ្នាំ២០១៦មក។ យុទ្ធនាការនេះត្រូវបានធ្វើឡើងស្ទើគ្រប់ខេត្តទៅហើយ ដើម្បីត្រួតពិនិត្យមើល សមិទ្ធផលពាក់កណ្តាលអាណត្តិ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ២០១៣៕