(ភ្នំពេញ)៖ គណៈប្រតិភូវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលដឹកនាំដោយ លោក យ៉ោក សុទ្ធី នាយក NTTI បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ Kumoh National institute of Technology ក្នុងគោលបំណងផ្លាស់ប្តូរ បទពិសោធន៍ការងារបណ្តុះបណ្តាល និងការសិក្សានិស្សិតបច្ចេកវិទ្យា លើជំនាញសំណង់ ព័ត៌មានវិទ្យា អគ្គិសនី និងអេឡិចត្រូនិច ទាំងសាស្ត្រាចារ្យ និងនិស្សិតបច្ចេកវិទ្យា។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ រៀបចំឡើងនៅប្រទេសកូរ៉េ នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាឱកាសដ៏មានសារៈសំខាន់ ក្នុងការជួយលើកកម្ពស់ការអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈ របស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថាន NTTI ៕