(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចុះសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបើកយុទ្ធនាការចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ចាប់ពីខែសីហា ឆ្នាំ២០១៦មក។ យុទ្ធនាការនេះត្រូវបានធ្វើឡើងស្ទើគ្រប់ខេត្តទៅហើយ ដើម្បីត្រួតពិនិត្យមើល សមិទ្ធផលពាក់កណ្តាលអាណត្តិ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ២០១៣៕