(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញាជួញដូរ១២នាក់ និងមុខសញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៥.៧៩ក្រាម ១កញ្ចប់ធំ និង២កញ្ចប់តូច មេតំហ្វេតាមីន (wy) ២គ្រាប់។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តប៉ៃលិន បង្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន៧នាក់៕