(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៣លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាល២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៨គ្រឿង, រថយន្ដធុនតូច៥គ្រឿង,រថយន្ដធុនធំ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក, បត់គ្រោះថ្នាក់៤លើក, មិនប្រកាន់ស្ដាំ២លើក, កត្តាយានយន្ដ១លើក, ប្រជែង១លើក និងស្រវឹង១លើក៕