(ឈៀងម៉ៃ-ថៃ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ចុងភៅលំដាប់ពិភពលោក និងចុងភៅជាច្រើនទៀត បានចម្អិនបាយពីអង្ករតំណាងប្រទេសដាក់ប្រកួត ដើម្បីដាក់ចំណាត់ថ្នាក់អង្ករល្អបំផុតប្រចាំឆ្នាំ២០១៦ ខណៈដែលប្រទេសកម្ពុជា បាននាំយកសំណាក អង្ករក្រអូបផ្ការំដួលចំនួន៣ប្រភេទ ចូលរួមប្រកួតប្រជែងផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ទៀតថា លទ្ធផលអង្ករល្អបំផុតរបស់ពិភពលោកឆ្នាំ២០១៦ នឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាស្អែកនេះ។
ការប្រកួតនេះធ្វើឡើង ក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលរៀបចំឡើង នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមជម្រាបថា អង្ករកម្ពុជាធ្លាប់ទទួលបានជយលាភី ជាអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២ ២០១៣ និង ២០១៤៕