Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងស្វែងរកសមាជិកគ្រួសារ៖ លោក ឡុង សូវី ប្រកាសស្វែងរកប្អូនស្រីឈ្មោះ «ឡុង មុំ»​ អាយុ៥០ឆ្នាំ ដែលបែកគ្នាពីសម័យប៉ុលពត

17-11-2016 17:20

(ភ្នំពេញ)៖ លោក ឡុង សូវី និងសមាជិកគ្រួសារមួយចំនួនទៀត បានប្រកាសស្វែងរក សមាជិកគ្រួសារម្នាក់ ដែលបានបាត់ខ្លួនកាលពីជំនាន់ប៉ុលពត។ លោក ឡុង សូវី បានបញ្ជាក់ឲ្យដឹងថា លោក បានបាត់ប្អូនស្រី ឈ្មោះ ឡុង មុំ តាំងពីជំនាន់ប៉ុលពត បើគិតមកដល់ពេលនេះ គាត់មានអាយុប្រហែល៥០ឆ្នាំហើយ។

លោក ឡុង សូវី បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំបាទឈ្មោះ ឡុង សូវី បានបាត់ប្អូនស្រីឈ្មោះ ឡុង មុំ តាំងពីជំនាន់ប៉ុលពត។ ខ្ញុំបាទ និងក្រុមគ្រួសារបាននឹងកំពុងព្យាយាមស្វែងរកវត្តមានប្អូនស្រី ជាយូរ ឆ្នាំណាស់មកហើយ តែគ្មានតំរុយទាល់តែសោះ។ យ៉ាងណាមិញ ខ្ញុំបាទនៅមានសង្ឃឹមថាប្អូនស្រីខ្ញុំបាទឈ្មោះ ឡុង មុំ «ហៅមុំ» នៅរស់រានមានជីវិតនៅឡើយ ហើយនៅពេលនេះ នាងមានអាយុ ប្រហែល៥០ឆ្នាំ។ បងប្អូនទាំងប្រាំពីរនាក់របស់ខ្ញុំបាទមានឈ្មោះដូចតទៅ៖ បងប្រុសឈ្មោះសូវី បងស្រីឈ្មោះស្រី បងស្រីឈ្មោះនី (ប្អូនស្រីបាត់ខ្លួន)ឈ្មោះមុំ ប្អូនស្រីឈ្មោះញិប ប្អូនស្រីឈ្មោះទូច ឪពុកឈ្មោះឡុង ម្ដាយឈ្មោះ អេងលី (ហៅ កំពឹសសក)»

លោក ឡុង សូវី ដែលត្រូវជាបងប្រុសបង្កើត បានបញ្ជាក់ទៀតថា ប្រសិនបើបងប្អូនណាស្គាល់ រឺដឹងដំណឹងពីប្អូនស្រីរបស់គាត់ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ (៣១០) ៩២០ ៦៥៩៨ ឬ ០៨៧ ៧៨២ ២២២ ឬ ០១២ ២២២ ០៦៨ លោកនឹងមានរង្វាន់ជូនជាទីគាប់ចិត្ត៕