(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចុះសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានបើកយុទ្ធនាការចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ចាប់ពីខែសីហា ឆ្នាំ២០១៦មក។

យុទ្ធនាការនេះត្រូវបានធ្វើឡើងស្ទើគ្រប់ខេត្តទៅហើយ ដើម្បីត្រួតពិនិត្យមើល សមិទ្ធផលពាក់កណ្តាលអាណត្តិ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ២០១៣៕