(បន្ទាយមានជ័យ)៖ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ខែវិច្ឆិកានេះថា ពេលនេះជនសង្ស័យដែលរំលោភសេពសន្ថវៈកុមារីអាយុ ៤ឆ្នាំ នៅក្រុងប៉ោយប៉ែតនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅឯខេត្តកំពង់ចាម។ ការឃាត់ខ្លួននេះមានការសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ។
លោក សុក កែវបណ្ឌិត បានបន្តថា ជនសង្ស័យ ឈ្មោះ ថុង មន ហៅ ពៅ ភេទប្រុស អាយុ៣២ឆ្នាំ ជាសន្តិសុខនៅភោជនីយដ្ឋាននាគទិព្វ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត បានប្រព្រឹត្តករណីរំលោកភសេពសន្ថវៈលើកុមារីអាយុ៤ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រាប់ឲ្យដឹងថា ក្រោយពីមានឪពុកកុមារីរងគ្រោះដាក់ពាក្យបណ្តឹងទៅកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត អស់រយៈពេលជិត ៤ខែ គ្មានពន្លឺអ្វីសោះ ដូច្នេះហើយក្នុងនាមយើងជាមន្ត្រីយុត្តិធម៌ បានបញ្ជាការកម្លាំងនគរបាលខេត្តបន្ទាយមានជ័យស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនសង្ស័យរត់គេច នៅឯខេត្តកំពង់ចាម។
លោកបន្ត ឪពុកក្មេងរងគ្រោះឈ្មោះលាប លីតេង អាយុ៤០ឆ្នាំ កូនស្រីរងគ្រោះឈ្មោះ ត ស គ អាយុ៤ឆ្នាំ កូនស្រីគាត់ត្រូវបានជនសង្ស័យខាងលើ ចាប់រំលោភសេពសន្ថវៈកូនស្រី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ តែបែកការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ខណៈពេលឪពុកបាននាំកូនស្រីមកផ្ទះពីម្តាយបង្កើតវិញ។
លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើនេះត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ចាប់បញ្ជូនមកដល់ខេត្តបន្ទាយមានជ័យហើយ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងសាងសំណុំជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា តាមការរៀបរាប់ពីឪពុកក្មេងស្រីរងគ្រោះ ពេលនោះ គាត់ និងកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ប៉ោយប៉ែត ដើម្បីជួយអន្តរាគមន៍ តែគ្មានប្រសិទ្ធភាពឡើយ ។ គាត់មិនអស់ចិត្តទៅកន្លែងអធិការក្រុងប៉ោយប៉ែត ឱ្យជួយអន្តរាគមន៍រហូតដល់ពេលនេះ គ្មានពន្លឺអ្វីបន្តិចសោះ ។
សូម្បីតែរូបគាត់និងកូនស្រីទៅរកអង្គការ និងអង្គការផ្សេងទៀតតែគ្មានប្រសិទ្ធភាព មានតែប្រាប់គាត់កុំនិយាយអ្វីពាក់ព័ន្ធនិងគេទៀតអី ចាំគេដោះស្រាយជូនហើយ៕
ឪពុកក្មេងស្រីរងគ្រោះ