(ភ្នំពេញ)៖ សាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឃាត់រថយន្តដឹកទំនិញចំនួន ០៤គ្រឿង ដើម្បីត្រួតពិនិត្យអនុលេាមភាពទំនិញ (ត្រួតពិនិត្យមើលថាតើ ទំនិញទាំងនេះបានបង់ពន្ធរួចឫនៅ) ដែលបានបង់ពន្ធរួចពីមាត់ច្រក។
មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងថ្ងៃតែមួយនេះដែរ មន្ត្រីគយសាខារាជធានី ក៏បានចុះត្រួតពិនិត្យឃ្លាំងផ្ទុកទំនិញចំនួន០២ ទីតាំងដាច់ដេាយឡែកពីគ្នាក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការរាជធានីភ្នំពេញផងដែរ។
ជាមួយគ្នានេះ មន្រ្តីសាខាគយរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។