(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ ធំជាងគេនៅកម្ពុជា បានដាក់ឲ្យដំណើរការសេវាទូទាត់វិក្កយបត្រទឹកជូនសាធារណជន បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់ប្រាសាក់ ដើម្បីជួយសម្រួលអតិថិជនក្នុងការបង់វិក្កយបត្រទឹក បានកាន់តែងាយស្រួល។
លោក សាយ សូនី នាយកប្រតិបត្តិ គ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានបញ្ជាក់ថា៖ «ពេលនេះតទៅ អតិថិជនមិនចាំបាច់ចំណាយពេលតម្រង់ជួរ! មិនចាំបាច់ចំណាយពេល រង់ចាំយូរតទៅទៀតទេ! លោកអ្នកអាចទូទាត់វិក្កយបត្រទឹក របស់លោកអ្នកបានយ៉ាងលឿន រហ័ស និងងាយស្រួល តាមរយៈសេវាកម្មប្រាសាក់ ដូចជា អេធីអឹម និងសេវាធនាគារចល័ត បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ២៤ ម៉ោង និង ៧ ថ្ងៃ»។
លោកបានបន្ថែមទៀតថា អតិថិជនទាំងអស់ អាចរីករាយក្នុងការទូទាត់វិក្កយបត្រទឹក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។ លោកក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុរបស់ប្រាសាក់។ ដូច្នេះចាប់ពីពេលនេះតទៅ អតិថិជនប្រាសាក់អាចទូទាត់ វិក្កយបត្រភ្លើងរបស់អគ្គិសនីកម្ពុជា និងវិក្កយបត្រទឹកស្អាតរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញបានយ៉ាងងាយស្រួល។
ប្រាសាក់មានផ្ដល់នូវសេវាហិរញ្ញវត្ថុ ច្រើនសម្បូរបែបដូចជា សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ ផ្ទេរប្រាក់ ប្ដូរប្រាក់ សេវាធនាគារចល័ត សេវាអេធីអឹម សេវាទិញកាតទូរស័ព្ទ សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗជាច្រើនទៀត តាមរយៈបណ្តាញការិយាល័យចំនួន ១៨១ និង ទូអេធីអឹមចំនួន១១៦ គ្របដណ្តប់នៅទូទាំងប្រទេស បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនគ្រប់ពេលវេលា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 023/086 999 911 ឬ ចូលទៅកាន់ www.prasac.com.kh ឬ អញ្ជើញទៅកាន់ការិយាល័យប្រាសាក់ដែលនៅជិតលោកអ្នកបំផុត៕