(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង លោក វ៉ាន់ សោភា ទៅជាទីប្រឹក្សាក្រសួងមុខងាសាធារណៈ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងាបច្ចុប្បន្នជា ប្រធានាមន្ទីរមុខងារសាធារណៈខេត្តរតនគិរី។
ក្នុងព្រះរាជក្រឹត្យ ដែលឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់យ៉ាងដូច្នេះថា «តែងតាំង និងផ្ដល់ឋានៈ ឯកឧត្តម វ៉ាន់ សោភា ជាទីប្រឹក្សាក្រសួងមុខងាសាធារណៈ ឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន»៕