(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី១០» ចាប់ទទួលចុះឈ្មោះនៅថ្ងៃនេះ ពោលគឺថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៦។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ផ្សាយឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ​ឆ្នាំ២០១៦នេះ។

យោងតាមFacebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃនេះ បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី១០ - I Am a Role Model 10 ដើម្បីបង្ហាញ និងចែករំលែកអំពើល្អនៃសកម្មភាពមនុស្សធម៌ ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។

ចំនួនវិញ្ញាសារដែលជ្រើសរើសគឺ វីដេអូ៣ , កំណាព្យនិងអត្ថបទ៣ , ចម្រៀង ២ និងគំនូរ២ សរុបចំនួន១០នាក់។ បេក្ខជនបេក្ខនារីទាំង១០ ដែលបានជាប់ TOP-10 នៅលើគេហទំព័រសម្តេចតេជោនាយករដ្ឋមន្រ្តី (First vote) គឺនឹងយកទៅបោះឆ្នោតប្រកួតលើកចុងក្រោយ (Final Vote) នៅលើ Facebook សម្តេចតេជោ លើកចុងក្រោយ ដើម្បីបោះឆ្នោតយក លេខ១ (TOP-1) ។

ចំពោះលក្ខខណ្ឌចូលរួម៖
១)ត្រូវមាន Facebook Account ប្រើឈ្មោះនិងរូបថតពិតប្រាកដ,
២)Like/Share Page សម្តេចតេជោ,
៣)ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម,
៤) ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា,
៥)មិនមែនគ្រាន់តែជាគំនិតស្រមើរស្រមៃ
៦)មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ,
៧)ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក (តាំងវីវគ្គទី១-វគ្គ៩) គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។ សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព មកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណង ជំរុញគាំទ្រ និងលើកទឹកចិត្តដល់ពលរដ្ឋជាពិសេសយុវជនយុវនារី គ្រប់រូបឲ្យចូលរួម កសាងអំពើល្អ អោយកាន់តែច្រើនឡើងៗ នៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

សូមអានការណែនាំបន្ថែមក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬចុះឈ្មោះ ចូលរួម http://spm.samdechhunsen.gov.kh/login.php
ព័ត៍មានបន្ថែម, Tel: 017353997, 077568899