(ភ្នំពេញ)៖ ក្រុមហ៊ុនទេសចរណ៍ «ស្រី រ័ត្ន» បានចេញសេចក្តីជូនដំណឹងមួយ ដោយបានប្រកាសជាសាធារណៈថា ឈ្មោះ ងែត គិរី ដែលជាបុគ្គលិកផ្នែកលក់សំបុត្រនៅក្នុងក្រុមហ៊ុន បានបន្លំលុយក្រុមហ៊ុនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងកំពុងរត់គេចខ្លួន។
បុគ្គលិកឈ្មោះឈ្មោះ ងែត គិរី នេះ បានបន្លំលុយក្រុមហ៊ុន ក្រោមរូបភាពបោះពុម្ព វិក្កយបត្រក្លែងក្លាយរបស់ក្រុមហ៊ុន ដើម្បីប្រមូលលុយអតិថិជន។ ហេតុនេះក្រុមហ៊ុនសូមប្រកាសបដិសេធមិនទទួលខុសត្រូវ រាល់ទង្វើរបស់បុគ្គល ងែត គិរី នេះឡើយ។
ក្រុមហ៊ុនទេសចរណ៍ «ស្រី រ័ត្ន» ប្រកាសថា «ឈ្មោះ ងែត គិរី ត្រូវចូលខ្លួនមកដោះស្រាយ ជាមួយក្រុមហ៊ុនអោយបានដាច់ស្រេច មុនពេលក្រុមហ៊ុនមានវិធានការផ្លូវច្បាប់។ ប្រសិនបើសាធារណជនបានឃើញបុគ្គល ងែត គិរី នៅទីកន្លែងណា សូមទំនាក់ទំនង មកកាន់លេខ ០៩២ ៤០ ៤៥ ៥៥ / ០១៦ ៩៦ ១៨ ៨៨ យើងខ្ញុំនឹងមានជូនជាសគុណ»។