(ព្រៃវែង)៖ យុទ្ធនាការសុខភាពល្អ នៅស្រុកព្រះស្ដេច នឹងចាប់ផ្ដើមនៅព្រឹកស្អែកនេះ ដោយសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ និងមិនគិតពីនិន្នាការនយោបាយអ្វីឡើយជូនយុវជន ប្រជាជន ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលនឹងធ្វើនៅក្នុងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន។
លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង បានបញ្ជាក់នៅទំព័រ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ព្រឹកម៉ោងជាង៧ ថ្ងៃស្អែកទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សូមអញ្ជើញបងប្អូនទៅកាន់វិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន កុំបីខាន។ បងប្អូន ពុំចាំបាច់នាំយកឯកសារណាមួយមកជាមួយនោះទេ៕