Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យស្រាវជ្រាវ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគ្មានការលើកលែងជាដាច់ខាត

17-07-2025 13:27

(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ និងបង្រ្កាលើបទល្មើស (ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) Online Scams និងបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំងអស់ ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាននូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្ដមសេនីយ៍ត្រី បានផ្សព្វផ្សាយនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរកម្ពុជា ស្តីពីការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់សមាជិកអង្គប្រជុំរួចមក។

លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំងអស់ត្រូវស្រាវជ្រាវបង្រ្កាបឱ្យបាននូវរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវអនុវត្តបង្រ្កាបដោយគ្មានការលើកលែងជាដាច់ខាត៕