Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សម្តែងសោកស្តាយចំពោះមរណភាព នាយឧត្តមសេនីយ៍ សុខ ភាព ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ

17-07-2025 12:52

(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវទុក្ខក្រៀមក្រំ ប្រកបដោយក្ដីក្ដុកក្ដួលបំផុតដោយ នាយឧត្តមសេនីយ៍ សុខ ភាព សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨៖០៥នាទីយប់ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់នាយឧត្តមសេនីយ៍ សុខ ភាព ដែលធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព បានទៅកាន់សុគតិភពកុំបីខានឡើយ៕