Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការ​ឯកភាពខេត្តក្រចេះ ចុះបង្រ្កាបទីតាំងសង្ស័យថា លួចលាក់បង្កប់បទល្មើស Online Scams ក្នុងស្រុកស្នួល, ឃាត់ជនបរទេសសរុបចំនួន៣១២នាក់

16-07-2025 21:12

(ក្រចេះ)៖ ក្នុងប្រតិបត្តិការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណៈបញ្ជាការ​ឯកភាពខេត្តក្រចេះ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះបង្រ្កាបទីតាំងសង្ស័យថា មានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល។

ក្នុងការចុះបង្ក្រាបនោះ ដោយបានរកឃើញជនជាតិបរទេសជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន៣១២នាក់ ក្នុងនោះមានស្ត្រី ចំនួន៥៦នាក់។ ក្រុមសមត្ថកិច្ច ក៏បានប្រមូលសម្ភារៈជាវត្ថុតាងរួមមាន៖ កំព្យូទ័រ ចំនួន៣២៩គ្រឿង, ទូរសព្ទដៃ១,៦៣០គ្រឿងផងដែរ។

បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុត ចំពោះមេក្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕