(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ដ្រីក្រោមឱវាទ កម្លាំងសន្ដិសុខខណ្ឌ បន្ដយុទ្ធនាការ ជួលទូកដើម្បីរើសសំរាមលើផ្ទៃទឹក ដែលបានបន្សល់ទុកក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃកន្លងទៅនេះ។
បន្ថែមពីនេះ លោកអភិបាលខណ្ឌដូនពេញ ក៏បានបន្ដដឹកនាំក្រុមការងារ បាញ់ទឹកលាងសម្អាតនៅតាមសួនច្បារ និងច្រាំងទន្លេ ដែលធំក្លិនមិនល្អ ផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក សំរាមដែលបានប្រមូលទៅទីលាន(ចាក់សំរាម) មានចំនួនជាង ៥,៩០០តោន ហើយសំរាមដែលចេញភាគច្រើន គឺជាសំរាមដែលកើតចេញពីបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្ដពេលបុណ្យអុំទូក មិនមែនជាសំរាមចេញពីផ្ទះ ប្រជាពលរដ្ឋនោះទេ ហើយសំរាមនេះមាននៅតាមផ្លូវសាធារណៈ និងសួនច្បារ ហើយនៅសល់ខ្លះទៀត៕