Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញ និងជាកាស៊ីណូខុសច្បាប់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

16-07-2025 19:36

(កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងល្បែងអនឡាញ និងកាស៊ីណូខុសច្បាប់របស់ជនជាតិចិនមួយកន្លែងស្ថិតក្នុងភូមិជ្រៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេដោយជាប់ដៃប្រមូលភស្តុតាង និងចាប់ជនសង្ស័យ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា តែទីតាំងមួយកន្លែងនេះបានបើករាប់ឆ្នាំកន្លងមកហើយតែមិនមានសមត្ថកិច្ចហ៊ានបង្ក្រាបឡើយ តែពេលនេះត្រូវបានបង្ក្រាប ក្រោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scams)។

ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងអនឡាញ និងជាកាស៊ីណូខុសច្បាប់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺខាងលេីនេះមិនពាក់ព័ន្ធជាមួយ​ក្រុមហ៊ុន​ ខៃឈី​ (ខេមបូឌា)​ វែរ​ ខូអិលធីឌី​ នោះទេ៕