Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង​ចប់អាណត្តិការងារ ចូលជម្រាបលា

16-07-2025 15:09

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ផាក ជុងគុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជា​ណាចក្រកម្ពុជា ជូលលោកឯកអគ្គរដ្ឋទូតផងដែរ។ គ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់នូវស្នាដៃរបស់លោកឯកអគ្គរដ្ឋទូត ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូង៕