Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឪពុក និងក្រុមគ្រួសារស្ត្រី​ដែលរង​ការបាញ់ប្រហារ នៅមជ្ឈមណ្ឌលជាតិ​គ្រប់គ្រង​កម្លាំង​រក្សាសន្តិភាព បោសសំអាតមីន​បំភ្លឺថា កូនរបស់ខ្លួន​គ្មានទំនាក់ទំនង​ស្នេហាជាមួយ​ជនដៃដល់ និងជនរងគ្រោះនោះទេ​

17-11-2016 09:14

(ភ្នំពេញ)៖ ឪពុករបស់ស្ត្រីរងគ្រោះ ក្នុងហេតុការណ៍បាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានស្លាប់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បាន​ធ្វើលិខិតមួយច្បាប់ដោយស្នើសុំការបំភ្លឺថា រឿងរ៉ាវបាញ់ប្រហារនេះ កូនរបស់ខ្លួនគ្មានទំនាក់ទំនង ស្នេហាជាមួយនឹងជនដៃដល់ ដែលជាខ្មាន់កាំភ្លើង និងជនរងគ្រោះ ថ្នាក់ឧត្តមសេនីយ៍ទោនោះឡើយ។

លោក សេង ម៉ាលីស ជាឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សេង ម៉ាលីណា អាយុ៣៥ឆ្នាំ ជាប្រធានការិយាល័យ ពិធិការនៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសនិ្តភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលទើបតែរៀបចំពិធីបុណ្យសព កូនស្រីរួចរាល់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ប្រាប់ និងផ្ញើលិខិតមកកាន់អង្គភាព Fresh News ថា កូនរបស់លោក និងជនដៃដល់ រួមទាំងជនរងគ្រោះ គ្មានទំនាក់ទំនងស្នេហាជាមួយគ្នា ដែលឈានទៅដល់ការផ្ទុះអាវុធ ដូចការសន្និដ្ឋានរបស់សមត្ថកិច្ចនោះឡើយ ។

សូមបញ្ជាក់ថា មានករណីបាញ់ប្រហារមួយបានកើតឡើង នៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានបណ្តាលឲ្យស្លាប់មន្រ្តីយោធា២នាក់ ដោយថ្នាក់ឧត្តមសេនីយ៍ទោទៀតផង និងម្នាក់ទៀត ជាយោធាថ្នាក់វរសេនីយ៍ឯក នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ខាងក្រោមនេះជាលិខិតបំភ្លឺរបស់លោក សេង ម៉ាលីស ឪពុករបស់ស្ត្រីរងគ្រោះ៖