Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជិន ម៉ាលីន អំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលដែលមានជម្លោះ សូមឱ្យនឹកដល់ អ.ដ.ក មុនគេ

16-07-2025 11:31

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលដែលមានជម្លោះ សូមឱ្យនឹកដល់ អ.ដ.ក មុនគេ ដ្បិតយន្តការនេះមិនបានគិតកម្រៃជើងសារនោះទេ។

លោក បានបញ្ជាក់សារជាថ្មីថាយន្តការ អ.ដ.ក នេះ មានភាពលឿនរហ័ស មិនស្មុគស្មាញ ហើយជាពិសេសគឹឥតគិតថ្លៃ ដូច្នេះចំពោះបងប្អូនដែលមានជម្លោះ ឬវិវាទជាមួយគ្នា សូមមកទទួលសេវាដោះស្រាយវិវាទរបស់ អ.ដ.ក ដើម្បីសុខដុមរមនីយកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត៕