Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញអ្វីៗគ្រប់យ៉ាង! ឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ

17-11-2016 07:06

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញាជួញដូរ៦នាក់ មុខសញប្រើប្រាស់ម្នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២.៥៣ក្រាម ១កញ្ចប់ធំ និង១៨កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប១ករណីឃាត់​​ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់ ​​ និងនគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕