(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបន្ដប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងនោះដកហូតបានថ្នាំ១១កញ្ចប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី៣ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។ លោកស្នងការបញ្ជាក់ថា ជនសង្ស័យដែលឃាត់បានទី១៖ឈ្មោះ កែវ ឆក ហៅទី អាយុ១៧ឆ្នាំ ទី២៖ឈ្មោះ ឈុន ឌីណា ឫសួស សាំ ហៅស្រី អាយុ៥៧ឆ្នាំ និងទី៣៖ឈ្មោះ កែន ហន អាយុ២១ឆ្នាំ ក្នុងនោះកម្លាំងជំនាញ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីន(ICE)១១កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង ព្រមទាំងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕