Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋខេត្ដព្រះវិហារ សម្ដែងការសប្បាយចិត្ដ និងសូមអរគុណក្រុមគ្រូពេទ្យ TYDA ដែលដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងនៅក្បែរភូមិឋាន (Video inside)

13-07-2025 21:01

(ព្រះវិហារ)៖ នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ សរុប ៤៨២៦នាក់ ស្មើនឹង ៩៤៨០ករណី ដោយឥតគិតថ្លៃ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលប្រព្រឹត្ដទៅនៅបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត។

ក្នុងឱកាសនោះលោកតា លោកយាយ អ៊ុំ ពូ មីង បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលទទួលបានការយកចិត្ដទុក្ខដាក់ពីថ្នាក់ដឹកនាំ ពិសេសការអញ្ជើញដោយផ្ទាល់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះមកពិនិត្យព្យាបាលនៅក្បែរភូមិឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដា​ច់ស្រយាលនៃខេត្ដព្រះវិហារ។

ជាងនេះទៅទៀតប្រជាពលរដ្ឋ បានថ្លែងកោតសរសើរចំពោះទឹកចិត្ដមេត្ដាករុណា ពិសេសការលះបង់ពេលវេលាដ៏មានតម្លៃរបស់លោកជំទាវបណ្ឌិត បានចុះមកដឹកនាំដោយក្រុមគ្រូពេទ្យដោយផ្ទាល់ ពិសេសពីស្វែងយល់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបង្ខិតសេវាសុខាភិបាល កាន់តែជិតលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីបង្ករឱ្យមានភាពងាយស្រួលក្នុងការទទួលបានសេវាសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យដល់តំបន់ដា​ច់ស្រយាល៕