(ភ្នំពេញ)៖ បន្ទាប់ពីមានការជួយអន្ដរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករខ្មែរ២នាក់ទៀតហើយ ត្រូវបានបញ្ជូនមកមាតុប្រទេសវិញ, នេះបើតាមលិខិតរបស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា ពលការិនីទាំង២នាក់នេះ បានមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ តាមជើងយន្ដហោះលេខ AK536 ហើយអំឡុងពេលរង់ចាំមកកម្ពុជា ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងអាហារបរិភោគផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖