(ភ្នំពេញ)៖ ជុំវិញព័ត៌មានសម្ដែងសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា ដែលត្រូវបានអតីតគូស្នេហ៍ គឺលោក គៀង ហេង ដែលជាប់សាច់ឈាមជាមួយលោកឧកញ៉ា ទ្រី ភាព បានប្រើហិង្សាលើរូបនាងបណ្ដាលឲ្យរងរបួស បែកមុខបែកមាត់ ជាំពេញខ្លួន។ នៅថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ លោកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ឈ្មោះ គៀង ហេង ជាប់ជាសាច់ញាតិខាងប្រពន្ធខ្លះៗ ប៉ុន្តែរឿងអំពើហិង្សាទៅលើប្រពន្ធ និងស្រ្តីភេទ និងអំពើហិង្សាផ្សេងៗជារឿងដែលលោកស្អប់ខ្ពើមណាស់។ ច្បាប់គឺជា ច្បាប់អ្នកណាខុសអ្នកនោះទទួលខុសត្រូវ លោកឧកញ៉ា មិនការពារ និងគាំទ្រទង្វើរបែបនេះទេ។ លោកឧកញ៉ាមិនការពារមនុស្សប្រព្រឹត្តខុសជាដាច់ខាត។
លោកឧកញ៉ា ទ្រី ភាព សូមធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម យ៉ាងដូច្នេះថា សូមកុំភ្ជាប់លោកជាមួយរឿងអំពើហិង្សាទៅលើស្រ្តីភេទ ព្រោះនេះជារឿង បុគ្គល។ លោកបានថ្លែងទៀតថា ឈ្មោះ គៀង ហេង ជាប់ជាសាច់ញាតិខាងប្រពន្ធខ្លះៗ ប៉ុន្តែរឿងអំពើហិង្សាទៅលើប្រពន្ធ និងស្រ្តីភេទ និងអំពើហិង្សាផ្សេងៗ ជារឿងដែលលោកស្អប់ខ្ពើមណាស់។ ច្បាប់គឺជាច្បាប់ អ្នកណាខុសអ្នកនោះទទួលខុសត្រូវ មិនគាំទ្រដាច់ខាតទង្វើហិង្សាលើស្រ្តីភេទ លោកឧកញ៉ាមិនការពារ និងគាំទ្រទង្វើរបែបនេះទេ។ លោកឧកញ៉ាមិនការពារមនុស្សប្រព្រឹត្តខុស ជាដាច់ខាត។ អ្នកណាប្រព្រឹត្ត អ្នកនោះត្រូវទទួលកំហុសតាមច្បាប់។
សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយៈនិងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង នាពីយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅក្លឹប LV ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្ត ក្នុងឱកាសបុណ្យអំទូកថ្ងៃទី១ ជាមួយមិត្តភក្តិរបស់នាង។ ស្រីស្រស់ ពេជ្រ អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើង ដោយលោកគៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្ត ទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោក គៀង ហេង បានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀត ព្រោះលោក ហេង មានកាំភ្លើងជាប់ខ្លួន។
ពីម្សិលមិញថ្ងៃទី១៥ ខែវិច្ឆិកា តារាសម្ដែងសិចស៊ីសាច់សខ្ចី ពេជ្រ អាវីហ្សា បានថ្លែងប្រាប់ Fresh News ទាំងខ្លួនមានរបួសជាំពេញខ្លួន ហើមមុខពោរ ឲ្យដឹងថា ទោះបីជាអតីតគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា មានឈ្មោះ គៀត ហេង ដែលត្រូវជាប្អូនថ្លៃរបស់ លោកឧកញ៉ា ទ្រី ភាព បានប្រើអំហិង្សាលើរូបនាង ដោយបានស្ទាក់វាយយ៉ាងដំណំ រហូតបណ្ដាលឲ្យរូបនាងរបួសពេញមុខ និងដងខ្លួនធ្ងន់ធ្ងរក្ដី ប៉ុន្តែនាងបានប្រកាន់ចិត្តហើយថា មិនប្ដឹងអតីតគូស្នេហ៍រូបនេះ តាមផ្លូវច្បាប់ឡើយ។
យ៉ាងណាមិញ ចំពោះមូលហេតុដែល ពេជ្រ អាវីហ្សា មិនសម្រេចចិត្តដាក់ពាក្យប្ដឹង គឺមិនត្រូវបាននាងបញ្ជាក់ឲ្យដឹងនោះទេ ពោលនាងគ្រាន់តែនិយាយដោយខ្លីថា ពេលនេះនាងកំពុងព្យាបាលរបួស មិនអាចនិយាយអ្វីបានច្រើនជាងនេះទេ។
ពេជ្រ អាវីហ្សា និយាយដោយខ្លីថា «ចា៎..បង ខ្ញុំគិតថា ខ្ញុំមិនប្ដឹងគាត់(គូស្នេហ៍)ទេ ហើយមូលហេតុយ៉ាងណានោះ ខ្ញុំអត់ទាន់និយាយកើត នៅពេលនេះទេ ខ្ញុំកំពុងឈឺរបួស ហើមមាត់ និយាយបានតិចៗទេបង អរគុណហើយបង.. ចាំខ្ញុំខលទៅបងវិញ..!»៕
លោកឧកញ៉ា ទ្រី ភាព