Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលស្រុកស្រែអំបិល ក្របួចបានជនសង្ស័យម្នាក់ជាមួយថ្នាំញៀន ១៩កញ្ចប់

16-11-2016 08:47

(កោះកុង)៖ ដោយអនុវត្តន៍ទៅតាមគោលនយោបាយ ភូមិឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាល លោកវរសេនីយ៍ទោ ម៉ា ទី អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានឆែកឆេររកឃើញថ្នាំម៉ាទឹកកកចំនួន ១៩កញ្ចប់។

លោកអធិការ ម៉ា ទី បានឲ្យដឹងថា ការចុះប្រតិបត្តិការណ៍នេះ ធ្វើឡើងនៅយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ជនសង្ស័យមានឈ្មោះ ចន្ថា ឧត្តម អាយុ២៧ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្វាយព្រៃ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្រោយពីឃាត់ខ្លួនរួចហើយ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕