(ភ្នំពេញ)៖ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បញ្ចប់ទៅដោយជោគជ័យនោះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ បងប្អូនមន្រ្តី បុគ្គលិក សុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ  និងកំលាំងចិត្ត បំរើការងារដោយមិនខ្លាចនឿយហត់ ជូនដល់ប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយជោគជ័យ និងភាពទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ថ្ងៃបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាល បានដាក់ពង្រាយក្រុមគ្រូពេទ្យទាំង នៅរាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដក្រុង ប្រមាណ១០០០នាក់ ​និងរថយន្តសង្គ្រោះជាង៧០​គ្រឿង ​ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ក្រៅពីការត្រៀមកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋហើយនោះ ក្រុមគ្រូពេទ្យចល័តទាំងអស់ ក៏មានកម្មវិធីអប់រំផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ ជំងឺអេដស៍​ជាដើម ជូនទៅដល់ប្រជាពលរដ្ឋ ដែលចូលរួម ក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃផងដែរ៕