(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ នគរបាលបានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់២ករណី ឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមុខសញ្ញាជួញដូរ ២នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៧កញ្ចប់តូច។
ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនដោយនគរបាលខេត្តកោះកុង បង្រា្កប២ករណីឃាត់ខ្លួន៤នាក់៕