(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១០លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១១នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំចំនួន១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់១លើក, មិនប្រកាន់ស្ដាំ៣លើក, មិនគោរពសិទ្ធិ២លើក, កត្តាផ្លូវ១លើក និងស្រវឹង១លើក៕