Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន​ សែន ជូនពរកីឡាករ និងប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅផ្ទះវិញ​ប្រកប​ដោយ​សុវត្ថិភាព ក្រោយ​បញ្ចប់​បុណ្យអុំទូក​

15-11-2016 19:36

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានជូនពរដល់កីឡាករ និងប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃមកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើទំព័រ Facebook ថា «ក្រោយថ្ងៃបញ្ចប់នៃពិធីបុណ្យនេះ សូមកីឡាករអុំទូកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរវិលត្រឡប់ទៅកាន់តាមបណ្តាខេត្តនានាវិញ សូមមានសុខសុវត្តិភាព និងសំណាងល្អគ្រប់ៗគ្នា»

បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់នៅថ្ងៃនេះហើយ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដង្ហែព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាថ្ងៃចុងបញ្ចប់។

សម្តេចចាត់ទុកថា «ពិធីបុណ្យអុំទូកដែលបានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃកន្លងមកនេះ គឺបានផ្តល់នូវភាពសប្បាយរីក រាយក្រៃលែងដល់បងប្អូន​ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី​នៃផ្ទៃប្រទេស»។ សម្តេចបញ្ជាក់បន្ថែមថា «ពិធីបុណ្យអុំទូកនេះក៏បានបង្ហាញអោយកូនចៅខ្មែរ និងភ្ញៀវទេសចរបរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់នៃពិធីបុណ្យប្រពៃណី ដ៏ថ្លៃថ្លារបំផុតរបស់ជាតិយើងផងដែរ»