សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ចេញលិខិតថ្លែងអំណរគុណ លោកស្រី ព្រំ សៀងហុង ដែលចូលរួមបរិច្ចាគថវិកា២ពាន់ដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា
10-07-2025 10:06
(ភ្នំពេញ)៖ សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី ព្រំ សៀងហុង និងស្វាមី ដែលបានចូលរួមបរិច្ចាគថវិកាចំនួន២ពាន់ដុល្លារ ជូនសមាគមដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕