(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី បានយាងចេញពីព្រះបរមរាជវាំង យាងឆ្ពោះទៅកាន់វេទិកា រៀបចំការប្រណាំងទូក នៅមុខព្រះបរមរាជាំង នាម៉ោង៤៖៣០នាទី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមទតមើលការប្រណាំងទូក នៅថ្ងៃទី៣ ថ្ងៃបុឲិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ។
ក្នុងព្រះរាជដំណើររបស់ព្រះមហាក្សត្រនាពេលនេះ អមដំណើរដោយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក រៀបចំធ្វើនៅរាជធានីភ្នំពេញ មានរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ហើយថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយផងដែរ នៃពិធីបុណ្យអុំទូក៕