(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ សូមថ្លែងអំណរគុណ ចំពោះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន យុវនិតិសម្បទា និង លោកស្រី ក្នុងនាមក្រុមការងារចុះជួយខេត្ត ត្បូងឃ្មុំ ចូលរួមលើកទឹកចិត្តនិងជួយឧបត្ថម្ភដល់ទូក ង ទាំងអស់របស់ខេត្ត ត្បូងឃ្មុំ ចំនួន ១០លានរៀល ដល់ទូកដែលទទួលចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ។

ក្នុងនោះ ទូកជាប់ចំណាត់ថ្នាក់ ៖ ផែនលេខ ១ ក្នុង មួយទូក ១ លានរៀល ។  ផែនលេខ ២ ក្នុងមួយទូក ៧០ មុឺនរៀល ។ ផែនលេខ ៣ ក្នុងមួយទូក ៥០ មុឺនរៀល ។

ដោយឡែកលោករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់ក្រុមផ្សាយបន្តផ្ទាល់ ចំនួន ៤០ មុឺនរៀល ទូរទស្សន៍ជាតិកម្ពុជាចំនួន ៤០ មុឺនរៀល និងគណកម្មការបច្ចេកទេសចំនួន ៤០ មុឺនរៀល៕