(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយា រួមនិងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត បានចូលរួមនៅក្នុងពិធីអកអំបុក សំពះព្រះខែ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងរាត្រីនោះ ក៏មានការពិធីដាល់អំបុក បូជាទៀនធូប សំពះព្រះខែ,ពិធីប្រឡងយុវប្រពៃណីពិធីការខេត្ត វត្តផ្តាច់ព្រ័ត្រ, វិធីសម្រក់ទៀនជ័យផ្សេងទឹកភ្លៀង, ពិធីដង្ហែ និងបណ្តែកប្រទីប និងអុជកាំជ្រូកជាដើម។
ពិធីអកអំបុក សំពះព្រះខែ នារាត្រីថ្ងៃម្សិលមិញនៅទឹកដីខេត្តសៀមរាប គឺបានប្រព្រឹត្តទៅដោយរលូន និងមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីនេះ បានបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ និងអធិកអធមយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាខេត្តសៀមរាប នាពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ សរុបមានចំនួន២០១,៨២៧នាក់ មានការកើនឡើងជាងឆ្នាំមុន១៤១ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន១៧០,០០០នាក់ និងភ្ញៀវបរទេស៣១៨២៧នាក់៕