Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ហួត ហាក់ ជំរុញសាស្រ្តាចារ្យ សិស្ស-និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុបម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ និងជាអ្នកទេសចរក្នុងរដូវកាលបៃតង (Green Season)

08-07-2025 09:40

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន អ្នកឧកញ៉ាកិត្តិបណ្ឌិត លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

ជំនួបនេះ បានស្ដីពីការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបក្នុងរដូវកាលបៃតង (Green Season) ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍៕