Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងអធិការកិច្ច៖ ទស្សនវិស័យ និងវឌ្ឍនភាពនៃការពង្រឹងវិស័យអធិការកិច្ច ការចូលរួមយ៉ាងសកម្មពីមន្ទីរអធិការកិច្ចរាជធានីខេត្ត

07-07-2025 16:09

(ព្រះវិហារ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងថា ទស្សនវិស័យ និងវឌ្ឍនភាពនៃការពង្រឹងវិស័យអធិការកិច្ច ការចូលរួមយ៉ាងសកម្មពីមន្ទីរអធិការកិច្ចរាជធានីខេត្ត ដែលជាសេនាធិការអនុវត្តភារកិច្ចការងាររបស់ក្រសួង។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែល លោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអធិការកិច្ច នៅខេត្តព្រះវិហារ។

លោករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា ទស្សនវិស័យ និងវឌ្ឍនភាពនៃការពង្រឹងវិស័យអធិការកិច្ច ការចូលរួមយ៉ាងសកម្មពីមន្ទីរអធិការកិច្ចរាជធានីខេត្ត ដែលជាសេនាធិការអនុវត្តភារកិច្ចការងាររបស់ក្រសួង និងជាពិសេសការពង្រឹងសុខដុមនីយកម្មការងារ ក្នុងស្ថាប័នដើម្បីធានាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលដៅពង្រឹងភាពថ្លៃថ្នូរ ក៏ដូចជាឧត្តមភាពស្ថាប័ន៕