(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ទូទាំងប្រទេសចំនួន១២លើក ស្លាប់៦នាក់ រងរបួសធ្ងន់១២នាក់ និងរងរបួសស្រាល៨នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បង្កឲ្យខូចខាតម៉ូតូ ១៣គ្រឿង រថយន្តតូច៦គ្រឿង រថយន្តធំ១គ្រឿង ហើយមូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ មកពីបើកបរល្បឿនលឿន បត់គ្រោះថ្នាក់ ប្រជែង ស្រវឹង មិនប្រកាន់ស្តាំ និងកត្តាយានយន្ត៕