(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់មនុស្ស១៨នាក់ ក្នុងនោះមានមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីន (ice) ៥.០១ក្រាម និង៤កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ នគរបាលភ្នំពេញបង្រា្កប១ករណី ឃាត់ខ្លួន១៣នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលឧត្តរមានជ័យ បង្រា្កប១ករណី ឃាត់ខ្លួន៣នាក់ និងនគរបាលបាត់ដំបង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់៕