Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូកទាំង១០ មកពីខេត្តត្បួងឃ្មុំ ទទួលបានថវិកា ១១លានរៀល ពីព្រះមហាក្សត្រ សម្តេចសាយ ឈុំ និងសម្តេច ហ៊ុន សែន

14-11-2016 16:37

(ភ្នំពេញ)៖ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ សូមថ្លែងអំណរគុណ ចំពោះព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សម្តេចសេនាភក្តី សាយ ឈុំ និងសម្តេចតេជោ ហ៊ុន សែន ដែលបានព្រះប្រទាន និងផ្តល់ថវិកា សរុប១១លានរៀល និងសម្ភារមួយចំនួន ដល់គណៈកម្មការរៀបចំបុណ្យអំុទូក របស់ខេត្តត្បូងឃ្មុំ ដែលមានទូកទាំង១០ ចូលរួមប្រណាំង នៅក្នុងព្រះរាជពិធីបុណ្យអុំទូករយះពេល៣ថ្ងៃនេះ។

ចំពោះព្រះរាជអំណាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភទូក ង ចំនួន ១០ ក្នុងខេត្តត្បូងឃ្មុំ ទូកនីមួយៗ ទទួលបានថវិកាចំនួន ២០០.០០០៛ និងក្រមាមួយ។

ជាមួយគ្នានេះ សម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងលោកជំទាវបានឧបត្ថម្ភទូកចំនួន ១០ ក្នង ១ទូកទទួលថវិកាចំនួន ៤០០.០០០ រៀល។

ដោយឡែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភទូកចំនួន ១០ ក្នង ១ទូកទទួលថវិកាចំនួន ៥០០.០០០ រៀល។

អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ព្រះរាជអំណោយ និងអំណោយរបស់ព្រះមហាក្សត្រ សម្តេចប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន ខាងលើនេះ ពិតជាបានជួយជំរុញ និងលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូករបស់ខេត្តត្បូងឃ្មុំ យ៉ាងខ្លាំង៕