Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌច្បារអំពៅដឹកនាំមន្ត្រីចូលរួមរំលែកទុក្ខគ្រួសារសពកីឡាករអំទូក ដែលរងគ្រោះដោយទូកទេសចរណ៍បុក

14-11-2016 11:43

(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង សីុផាន រួមជាមួយលោក លោកស្រី អភិបាលរង និងមន្ត្រីខណ្ឌ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព ចំណុះទូកពីរនាក់ ក្នុងសង្កាត់ព្រែកថ្មី ដែលរងគ្រោះដោយសារតែទូកទេចរណ៍បុកជាមួយទូក.ង របស់ពួកគេ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ខណៈចូលរួមក្នុងពិធីបុណ្យសពកីឡាករទូកទាំង២នេះ លោកបាននាំយកថវិកាចូលបុណ្យសព ម្នាក់ៗ ចំនួន ២លានរៀល និងគ្រឿងឧបភោគបរិភោកជាច្រើនមុខទៀត។

សូមបញ្ជាក់ថា កីឡាករទូកង (រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ) ២នាក់ក្នុងចំណោមគ្នា៩នាក់ បានធ្លាក់ទឹក ដោយសារតែទូកក្រុមហ៊ុនទេសចរណ៍វៀតណាម ​(APT)​បើកបុកទាំងកំរោលបណ្ដាលឲ្យលិចកណ្ដាលទន្លេ​ កាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចទន្លេរបួនមុខ ស្ថិនខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅពេលទូក.ង របស់ក្រុមរងគ្រោះ កំពុងតែសណ្តោងមកប្រណាំងសាកល្បង។