មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដែលបន្តការសិក្សានៅជប៉ុន និងហុងគ្រី
04-07-2025 12:57
(ភ្នំពេញ)៖ លោក ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន៣៩រូប ដែលបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសហុងគ្រី ដើម្បីផ្តល់អនុសាសន៍ជូននិស្សិត មុននឹងចេញទៅបន្តការសិក្សានាពេលខាងមុខ។
នៅក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
បន្ថែមលើនេះ លោករដ្ឋលេខាធិការ បានជូនពរឱ្យនិស្សិតទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យ ក្នុងការបន្តសិក្សា ដើម្បីយកចំណេះវិជ្ជា វិលត្រឡប់មកបម្រើការងារ នៅមាតុប្រទេសវិញ៕