(កំពង់ស្ពឺ)៖ ឧកញ៉ា លី យ៉ុងផាត់ ប្រកាសឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ដល់ការប្រណាំងទូកនៅក្នុងខេត្តកំពង់ស្ពឺ រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ 

ពិធីប្រណាំងទូកនេះ ត្រូវបានប្រារព្ធ នៅទំនប់អន្លង់ជ្រៃ ​ឃុំប្រាំបីមុម ​ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីបង្កភាពសប្បាយ រីករាយ កាត់បន្ថយការកកស្ទះ ចរាចរណ៍ នៅរាជធានីភ្នំពេញ និងរក្សាទំនាមទំលាប់ប្រពៃណីពីដូនតា ឲ្យស្ថិតនៅគង់វង្សក្នុងក្រអៅ បេះដូង កូនចៅជំនន់ ក្រោយៗបន្តទៀត។

សូមជម្រាបថាការប្រណាំងទូកនេះ មានទូកសរុបចំនួន២៥ទូក កីឡាករ កីឡាការនី ចំនួន២១០​នាក់ ក្នុងនោះមានទូកវែងបុរស៦ទូក ទូកខ្លីបុរស៧ទូក ទូកវែងនារី២ទូក ទូកខ្លីនារី​២ទូក ទូកត្នោតបុរស​៦ទូក និងខ្ទះ២ខ្ទះ​។

ជាមួយគ្នានេះដែរ ​លោក សុខ ប៊ន ក៏បានឧបត្ថម្ភថវិកា១លានរៀល និងលោក ចាន់ សុជាតិ ១លានរៀលផងដែរ៕